Connect with us

ព័ត៌មានអន្តរជាតិ

Top News: បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់ ទទួលមរណភាព ក្រោយរកឃើញវិជ្ជមានកូវីដ១៩ បានតែប្រាំថ្ងៃ

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដែលបានធ្វើកាលពីថ្ងទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា បុគ្គលិកបច្ចេកទេសមន្ទីរពិសោធន៍ នៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ ប៊ុត ទិវា ភេទប្រុស អាយុ ៤៧ឆ្នាំ បានទទួលមរណភាព វេលាម៉ោង ១១ និង ៥៥នាទី ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ។

បន្ថែមលើពីនេះទៀតបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ លោក ប៊ុន ទិវា បានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៣ មេសា គឺជាបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ៕

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

Advertisement