Connect with us

ព័ត៌មានជាតិ

Top News: ម្សិលមិញមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ដល់ទៅ ០២នាក់

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល Komsan ទទួលបាននៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតទៅដល់ ២នាក់ កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ។

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News

ជនរងគ្រោះជាជនជាតិខ្មែរ មានម្នាក់អាយុ ៦៨ឆ្នាំ ភេទប្រុស រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបាត់បង់ជីវិតនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ៤០នាទីរំលងអាធ្រាត ។ ចំណែកជនរងគ្រោះម្នាក់ទៀតអាយុ ៤៩ឆ្នាំ ភេទប្រុស រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបាត់បង់ជីវិតនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៥៥នាទីព្រឹក ។

សូមអានសេចក្ដីលម្អិតខាក្រោម៖

https://1.bp.blogspot.com/-GkbO7lqfNFo/YG54MuVV6rI/AAAAAAABSH0/gsEj-t_T1nge0yyb01DClLqb7Qp5-GF7ACLcBGAsYHQ/s1280/photo_2021-04-08%2B10.27.23.jpeg

Advertisement