ម្ចាស់ចម្ការដំណាំក្រូចវល្លិ៍ជោគជ័យម្នាក់នៅខេត្ត មណ្ឌលគិរី ត្រៀមចែករំលែកបទពិសោធន៏ក្នុងការដាំឲ្យទទួលបានផលល្អ ខណៈដែលបច្ចុប្បនុ្នដំណាំប្រភេទនេះកំពុងមានទីផ្សារល្អ ដោយមិនត្រឹមតែផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ គឺនាំចេញទៅខេត្តដទៃទៀត។ លោកស្រី ប្រាក់ សាវី ម្ចាស់ចម្ការក្រូចវល្លិ៍ ដែលស្ថិតនៅក្នុងភូមិដោះក្រមុំខេត្តមណ្ឌល គិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រី បានចាប់របរដាំក្រូចវល្លិ៍នេះ អស់រយ:ពេលជាង ៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជ ធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកស្រីបានប្រាប់ពីបច្ចេកទេសដាំក្រូចវល្លិ៍ឱ្យទទួលបានផលល្អ ជាដំបូងដល់កសិករ យើងគឺត្រូវជ្រើសពូជជាមុនសិន...
កសិករខេត្តក្រចេះម្នាក់គ្រោងបង្កើតផ្ទះសំណាញ់ឲ្យបានជាង២០រោងបន្ថែមទៀត ដើម្បីបង្កើនការដាំបន្លែផ្គត់ផ្គង់ទីផ្សារ ខណៈដែលបន្លែដាំដុះក្នុងផ្ទះសំណាញ់ មានអតិថិជនគាំទ្រច្រើន ព្រោះវាជាបន្លែសុវត្ថិភាព មានរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។ លោក ហូ ប្រុស រស់នៅ ភូមិផ្សោតក្រោម ឃុំផ្សោត ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បន្លែក្នុងផ្ទះសំណាញ់ របស់លោកមាន៦ប្រភេទគឺ៖១.ខាត់ណាផ្កា, ២.ខាត់ណាដើម, ៣.ស្ពៃក្តោប,៤.ម្ទេសហាវ៉ៃ ,៥.ប៉េងប៉ោះឈើរី និង ៦.ប៉េងប៉ោះម៉ុងឌីយ៉ាល់ សុទ្ធតែជាបន្លែដែលមានការគាំទ្រពីអតិថិជនព្រោះបន្លែដែលដាំដុះក្នុងរោងសំណាញ់ដាំតាមធម្មជាតិមានរសជាតិឆ្ងាញ់ ពិសេសក្លាយជា...
ក្រុមកសិករដាំបន្លែសរីរាង្គនៅខេត្តស្ទឹងត្រែង បានលើកផែនការដាំបន្លែឱ្យបានច្រើនមុខ ដើម្បីរួមគ្នាទប់ស្កាត់បន្លែ នាំចូលផ្សេងៗដែលមានកាកសំណល់កសិកម្ម បង្កផលប៉ះពាល់ផ្នែកសុខភាពរបស់អ្នកបរិភោគ ។ លោក ឃីន ប៊ុនឡត កសិករដាំបន្លែ នៅឃុំសាមឃួយ ស្រុកសេសាន បានបញ្ជាក់ថាកសិករ មានជំហរនាំគ្នាផលិតបន្លែសរីរាង្គឱ្យបានច្រើនដើម្បីបំពេញតម្រូវការទៅលើទីផ្សារ សម្រាប់អ្នក បរិភោគ និងបានប្រកួតប្រជែងជាមួយបន្លែនាំចូលផង។ លោកបន្តថា ផែនការនេះលោកដាំបន្លែបាន៦ប្រភេទដូចជាត្រសក់ សណ្តែកកួរ ស្ពៃ ននោង ម្រះ និងត្រឡាចជាដើម តាមការណែនាំ របស់មន្ត្រីជំនាញផ្នែកកសិកម្មដែលបានជួយផ្តល់បច្ចេកទេស។...