ដំណាំ ទំពាំងបារាំងសរីរាង្គនៅខេត្តមណ្ឌលគរី មានទីផ្សារល្អ ដោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន ដោយសារវាមាន រសជាតិឆ្ងាញ់ហើយផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ជំនួយសុខភាពអ្នកបរិភោគ ។ លោកស្រី សៅ សុគន្ធា កសិករដាំដំណាំទំបាំងបារាំងសរីរាង្គ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ផ្ដើមដាំដំណាំសរីរាង្គនេះ អស់រយៈពេល១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅតាមបណ្តា រាជធានី-ខេត្ត ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ។ លោកស្រីបានបន្តថា ដំណាំទំពាំងបារាំងនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ជួយដល់សុខភាពមនុស្ស ដូចជា៖...
កសិករនៅខេត្តក្រចេះ ទទួលបានជោគជ័យលើការដាំដុះខាត់ណាផ្កា ខាត់ ណាដើម និងស្ពៃក្តោប ក្នុងផ្ទះសំណាញ់ ដែលជាបន្លែមានការលូតលាស់ល្អ ងាយ ស្រួលដាំ ប្រើប្រាស់ជីតិច ដាំដុះបានគ្រប់រដូវកាល មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ លោក ហូ ប្រុស រស់នៅភូមិផ្សោតក្រោម ឃុំផ្សោត ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កន្លង មកមន្ទីរកសិកម្មខេត្តបានផ្តល់ផ្ទះសំណាញ់ ចំនួន១រោងនិងការបណ្តុះ បណ្តាល ពីវិធីសាស្រ្តនៃការដាំដុះបន្លែ...
ន្ទីរកសិកម្មខេត្តកំពង់ធំ បានបន្តផ្តល់បច្ចេកទេសដាំដុះបន្ថែម ដល់កសិករដាំដំឡូងមី នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំទីពោ ស្រុកសន្ទុក ដើម្បីឱ្យកសិករដាំដុះ មិនជួបបញ្ហា និងទទួលបានទិន្នផលច្រើន ។ លោក ប៉ែន វណ្ណវិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា មន្រ្តីជំនាញរបស់មន្ទីរកសិកម្មខេត្ត បានចុះបណ្តុះបណ្តាលបច្ចេកទេស ពីការដាំដុះដំឡូងមី ដល់ប្រជាសហគមន៍ចំនួនពីរ សហគមន៍នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាកសិករ ទទួលបានជំនាញច្បាស់លាស់ ស្តីពីការដាំដុះដំឡូងមី...
ការជ្រើសរើសការដាំដុះបន្លែសុវត្ថិភាពគឺជាជម្រើសដ៏ល្អសម្រាប់កសិករ ព្រោះមានភាព ងាយស្រួលជាងការដាំបន្លែគីមី និង មានសុវត្ថិភាពខ្ពស់ទាំងសុខភាពខ្លួនឯងនិងអ្នកទទួលទាន។ លោក ដែន ហៀរ អាយុ៣៨ឆ្នាំ រស់នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមមុខរបរដាំបន្លែរយៈពេលជាង៥ឆ្នាំមកហើយ ដោយពីមុនមកលោកមិនធ្លាប់បានដឹងថា បន្លែបែបណាជាបន្លែសុវត្ថិភាពឬបន្លែគីមីឡើយ ប៉ុន្តែក្រោយពីទទួលបានការបណ្តុះបណ្តាលពីជំនាញពាក់ព័ន្ធ ទើបយល់ច្បាស់ពីការដាំបន្លែសុវត្ថិភាព និងបានចាប់ផ្តើមចាប់យកមុខរបរនេះជាប់រហូតមកតែម្តង។ លោកបន្តថា បន្លែសុវត្ថិភាពនេះ ងាយស្រួលដាំ ទាំងការប្រើប្រាស់ថ្នាំ ឬដាក់ជីទៅតាមពេលវេលា និងកម្រិតរបស់វា ជាពិសេសពេលបែបណាគួរប្រើជីដើម្បីថែបំប៉ន...
បន្លែសុវត្ថិភាពក្នុងសហគមន៍កសិកម្មតាម៉ៅលើ ក្នុងខេត្តក្រចេះ កំពុងមានតម្រូវការខ្ពស់ ក្នុងទីផ្សារ ខណៈដែលបច្ចុប្បន្ន មានអតិថិជនជាច្រើនងាកមកទទួលទានបន្លែសុវត្ថិភាព ។ លោក អ៊ឺ សុខឡាង ប្រធានសហគមន៍កសិកម្មតាម៉ៅលើ ស្ថិតនៅក្នុងភូមិតាម៉ៅលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា បន្លែសុវត្ថិភាពដែលដាំក្នុងសហគមន៍ទំាងអស់ គឺមានការបង្រៀន និងណែនាំពីខាងមន្ត្រីជំនាញ ពីការថែទាំ ការជ្រើសរើសពូជ ការជ្រើសរើសដី ជាពិសេសការប្រើប្រាស់ជីធម្មជាតិ ដោយផ្ដោតសំខាន់ទៅលើគុណភាពនិងសុវត្ថិភាពជាចម្បង ដែលមិនធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ ។...
រដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរសហគមន៍កសិ កម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកប របរទីផ្សារបន្លែ និងឈើហូបផ្លែ ដែលបាននិងកំពុងបំពេញតួនាទីក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយ និងផែន ការអភិវឌ្ឍវិស័យកសិកម្ម។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គ នាយកដ្ឋានកសិកម្មជាសេនា ធិការ...