ការចិញ្ចឹមទាហ្វូងដើម្បីផលិតពង ចាប់ផ្តើមពេញនិយមនៅទសវត្សរ៍ចុងក្រោយនេះ ចាប់ផ្តើមពីខេត្តនៅជាប់ព្រំប្រទល់ដូចជា កំពត តាកែវ ព្រៃវែង ស្វាយរៀង ។ល។ តែបច្ចុប្បន្នរបៀបនៃការចិញ្ចឹមទានេះ ត្រូវបានយកទៅអនុវត្តនៅខេត្តជុំវិញបឹងទន្លេសាប ដោយសារភាពសម្បូរបែបទាំងចំណី អាហារធម្មជាតិ រួមមាន ខ្យងក្តាមតូចៗ កំពិស និងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំ របស់ប្រជាសហគមន៍នៅទីនោះ។ ការចិញ្ចឹម ទាជាលក្ខណៈធម្មជាតិ រួមផ្សំជាមួយ ការបន្ថែមចំណីនៅពេលល្ងាច ធ្វើឱ្យមេទា ពងបានច្រើន ហើយពងទាក៏មានពណ៌ក្រហមឆ្អៅ និងមានរស់ជាតិឆ្ងុយឆ្ងាញ់ ដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិជនទូទៅ។...
ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។ សូមបញ្ជាក់ថា ប្រជាសហគមន៍ បានចេះរបៀបត្បាញម៉ូតទំនើបទាន់សម័យ ជាគោម តាមម៉ូត តាមទំហំខ្នាត តាមតម្រូវការអតិថិជន ហើយចំណេះជំនាញទាំងនេះបានមកពីការបង្ហាត់បង្រៀនពី@ អង្គការមូលនិធិសត្វក្រៀលអន្តរជាតិ ក្រោមគម្រោងលើកស្ទួយជីវភាពសហគមន៏ផ្សារភ្ជាប់ជាមួយការអភិរក្ស។ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក...
កោះដាច់អាចថាជាទឹកដីមួយនៃរាជធានីភ្នំពេញ ដែលបានផលិតចេញ នូវសម្ភារៈប្រើប្រាស់នានាចេញពីការងារតម្បាញ។ ដើម្បីបំពេញតាមតម្រូវការ ទីផ្សារប្រជាពលរដ្ឋដែលប្រកបរបរត្បាញក្រមានៅលើទឹកដីកោះមួយនេះ បាន ជ្រើសរើសការប្រើប្រាស់កីតម្បាញប្រើប្រាស់ម៉ាស៊ីន ជំនួសឱ្យកីតម្បាញ ប្រើប្រាស់ដោយដៃ។ ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ” ការតម្បាញដោយដៃក្នុងមួយថ្ងៃអាចបានត្រឹម ៤ទៅ៥ ក្រមាតែប៉ុណ្ណោះ ផ្ទុយមកវិញការកីដោយម៉ាស៊ីនអាចបានរហូតដល់ ១០-១៥ក្នុងមួយថ្ងៃ”។ បើទោះបីជាផ្តូរពីការកីតម្បាញដោយដៃមកជាម៉ាស៊ីនអាចផលិតក្រមាបានច្រើនក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនបានបោះបង់មុខរបរមួយនេះ ដោយទៅធ្វើកសិកម្មវិញផងដែរ ដោយកត្តាតម្លៃក្រមាហាក់បីចុះថោក គួរអោយកត់សម្គាល់។ ប្រជាពលរដ្ឋទាំងនោះបានបន្ថែមទៀតថា” ការតម្បាញដោយម៉ាសុីន ងាយស្រួលនិងតម្បាញបានច្រើនយ៉ាងណា ក៏ពួកគាត់មិនបោះចោលការតម្បាញដោយដៃនោះដែរ”៕ ប្រភព:...
បន្ទាយមានជ័យ: ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងមួយចំនួនទៀតមកពីស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន ដែលមានការគ្រប់គ្រង ដោយសហគមន៍សង្ឃរុក្ខាវ័ន និង មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ អនុផលព្រៃឈើទាំងនោះរួមមាន ផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតផ្សេងៗជាច្រើនទៀត ដែលចាប់ផ្តើមដុះនៅក្នុងខែកក្កដានេះ រហូតដល់ចុងខែសីហាខាងមុខ។ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានឱ្យដឹងថាដោយសារតែតំបន់នេះជាតំបន់ដែលត្រូវបាន ការពារ និង អភិរក្សធនធានធម្មជាតិ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួលបានការអនុញ្ញាតត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំការពារព្រៃផងដែរ។លោកលើកឡើងថា កិច្ចការពារអភិរក្ស...
លោកម៉ាត់ មីន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលាង ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចិញ្ចឹមគោចំនួន ២ក្បាល នៅឆ្នាំ ២០១១ តែបច្ចុប្បន្នគាត់មានគោសរុបចំនួន ៤២ក្បាល។ លោក ម៉ាត់ មីន បានឲ្យដឹងថាតាមរយៈការចិញ្ចឹមគោ គាត់អាចមានឱកាសច្រើនក្នុងរកចំណូលបន្ថែមសម្រាប់គ្រួសាររបស់គាត់។ កំណើនតម្រូវការទីផ្សារក្នុងស្រុក និងប្រទេសវៀតណាម ជាចលករមួយជំរុញលោក ម៉ាត់ មីន ក៏ដូចជាសមាជិកសហគមន៍ផ្សេងទៀតនៅក្នុងតំបន់ បង្កើនការចិញ្ចឹមគោ។ គ្រួសាររបស់លោក ម៉ាត់...
អ្វីដែលសម្គាល់ថា ចេកមានផ្លែថ្លោសល្អ គឺ នៅពេលចេកដុះលូតលាស់ ធ្លាក់ស្ទងហើយ ត្រូវកាត់ធាងចោល ដោយទុកតែ២ ឬ៣ធាងប៉ុណ្ណោះ ធ្វើរបៀបនេះ វាអាចផ្តល់ផលប្រយោជន៍២យ៉ាងគឺ ៖ ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News – បន្ថយសារធាតុចិញ្ចឹមដែលផ្តល់ឱ្យស្លឹក ទៅឱ្យផ្លែវិញ។ – ធ្វើឱ្យមានភាពស្រឡះដល់ដំណាំដទៃទៀត ដែលដាំចំរុះក្នុងចម្ការតែមួយ ហើយដំណាំទាំងនោះ អាចទទួលពន្លឺបានគ្រប់គ្រាន់់លូតលាស់ និងទទួលផលល្អដែរ ។...