ថ្មីប្លែកមាត់ទៀតហើយបងប្អូនអើយ! ម្ហូបមួយមុខនេះអាចជួយលោកអ្នកក្នុងការកាត់បន្ថយការទ្រលាន់ពីម្ហូបប្រចាំថ្ងៃបានព្រោះវាគ្មានជាតិសាច់នោះទេ។ ហើយវាក៏មានរសជាតិហឹរ ប្រៃ ជាទីពេញចិត្តសម្រាប់បងប្អូនដែលចូលចិត្តរសជាតិបែបហ្នឹង។ ចង់ដឹងថា តើម្ហូបមួយមុខនេះមានរូបមន្ដគ្រឿងផ្សំបែបណា សូមមើលការណែនាំខាងក្រោមទាំងអស់គ្នា។ ១. គ្រឿងផ្សំ សណ្ដែកកួរ ២ខាំ( ២០០ក្រាម) ត្រីឆ្អើរ (យកត្រីកេះ ៤ឬ៥ត្រី) ជីរនាងវង(បន្តិច) ក្រូច(១ឬ២ផ្លែ) អំបិល ១ស្លាបព្រាកាហ្វេ ស្ករស ១ចិប ខ្ទឹមស ២ឬ៣កំពឹស ២. វិធីធ្វើ...
ហ្វេសប៊ុក៖ សម្រាប់ឆ្នាំនេះ ម្ចាស់ចំការស្វាយជាច្រើន បានបង្ហាញនៅអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ពីព្រោះតែស្វាយមានតម្លៃទាបមែនទែននៅក្នុងទីផ្សារ។ ហើយបើក្រឡេកមកមើលគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នុន វុទ្ធី ដែលជាម្ចាស់ចំការស្វាយ មួយរូបបានសរសេរថា៖ “ហ៊ីម! មិនចង់និយាយទេព្រោះវាឈឺចាប់ តែបើមិននិយាយវាកាន់តែឈឺ ១០តោនលក់បាន ១.៥០០.០០០៛(មួយលានហាហិបម៉ឺនរៀល)គេប្រាប់ថាស្អែកចុះថ្លៃទៀត ព្រោះស្វាយយើងទំជិតអស់ហើយ ! បើមិនលក់មានតែបោះចោល ខ្ញុំ!សួរគេថាស្អែកឲ្យខ្ញុំបេះប៉ុន្មានតោន? គេថាប៉ុន្មានរយតោន ក៏បានដែល ឲ្យតែខ្ញុំមានស្វាយឲ្យគេបេះ។ ដល់ពេលគេនិយាយចឹង ក៏នឹងឃើញកាលនៅរៀន គ្រូឲ្យពន្យល់ពាក្យ អត់ទីផ្សារ...
ពោតក្រហម គឺជាដំណាំមួយដែលប្រជាកសិករយើងនិយមដាំ ដើម្បីយកទៅផ្គត់ផ្គង់ក្នុងទីផ្សារដែលវាជាភាពចាំបាច់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ពោតមានច្រើនប្រភេទខុសៗគ្នា តាមពូជ និងរដូវរបស់វា។ តាមធម្មតាពោតក្រហមត្រូវបានគេដាំនៅផ្ទៃដីធំទូលាយ ដើម្បីបង្កបង្កើនផលវាឲ្យបានច្រើន ប៉ុន្តែក្នុងថ្ងៃនេះយើងនិងមានវិធីសាស្រ្ដថ្មីមួយសម្រាប់ចែកជូនដល់បងប្អូន គឺការដាំពោតក្នុងផើង ដែលវាមានលក្ខណះងាយស្រួលដាំ ចំនេញទាំងពេលវេលា និងចំណាយថវិការតិច។ ១/.ការរៀបចំដាំដុះ -ត្រៀមនូវគ្រាប់ពូជពោត ដែលអ្នកត្រូវការ តាមចំណង់ចំណូលចិត្ត (អាចរកបាននៅហាងកសិកម្ម ឬពីបងប្អូនកសិករដែលជាអ្នកដាំនៅចម្ការផ្ទាល់តែម្តង) -ដីល្បាយលាយជីកំប៉ុស្ត ដីដែលអាចរក្សាសំណើមបានយូរ មិនស្ងួតពេក ឬមិនហូរទឹកលឿនពេក -ផើងដំណាំដែលមានទំហំធំល្មមដូចបានរៀបរាប់ជូនខាងលើ។ ២/.ការដាំដុះ...
ដំណាំសណ្តែកទ្រើង ឬសណ្តែកកួរ ជាបន្លែដែលកសិករនិយមចូលចិត្តដាំដុះ និងបរិភោគ ពិសេសវាជាដំណាំ ដែលងាយស្រួលក្នុងការដាំដុះ និងអាចដាំបានគ្រប់រដូវកាល ។ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការរៀបចំដាំដុះ សណ្តែកទ្រើង ឬសណ្តែកកួរនៅក្នុងផើងងាយៗ +មុនដាំដុះ៖ –ត្រូវរកដីដែលមានជីជាតិផុសល្អបើដីធម្មតាត្រូវបំបែកលាយជាមួយកម្ទេចស្លឹកឈើ រួចហាលដីចោលរយៈពេល១សប្តាហ៍ (ត្រូវចាំថា ដីដាំដំណាំ ត្រូវតែជាដីផុសជានិច្ច)–ត្រូវរៀបចំរកផើងដំណាំ ដែលមានទំហំធំល្មម ដែលអាចឱ្យដំណាំសណ្តែកអាចចុះឫសបានល្អ ។–រៀបចំកំណាត់ឫស្សី ដើម្បីធ្វើជារង ឱ្យសណ្តែកអាចវាតោងឡើងបាន–គ្រាប់ពូជសណ្តែកកួរ ដែលមានទំហំធំ ថ្លោសល្អ និងមានសុខភាពល្អ ឬយើងអាចរកទិញបានពូជនៅផ្សារកសិកម្មតែម្តង +ការរៀបចំដាំដុះ៖...
ប្រទេសកម្ពុជា គឺជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មបែបយថាផល ដែលការបង្កបង្កើនផលនៅមានកម្រិតនៅឡើយបើប្រៀបទៅ នឹងបណ្ដាប្រទេសជិតខាង។ ប៉ុន្តែទន្ទឹមនិងនេះដែរដោយសារតែមានការរីកចម្រើនទៅលើវិស័យកសិកម្ម ប្រជាកសិករបានយល់ដឹងនូវបច្ចេកទេសដាំដុះគួរសមដែរ ទើបធ្វើឲ្យពួកគាត់មានគំនិត និងវិធីសាស្រ្ដថ្មីៗ ដើម្បីធ្វើយ៉ាងម៉េចឲ្យមានផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារប្រចាំថ្ងៃ ពីព្រោះកំណើនមនុស្សកាន់តែកើនឡើងជាលំដាប់។ ក្នុងថ្ងៃនេះដែរយើងសូមណែនាំ បងប្អូនប្រជាកសិករទាំងអស់ឲ្យបានដឹងនូវវិធីសាស្រ្ដមួយដែរប្លែក បងប្អូនមានបំណងដាំបន្លែនិងចិញ្ចឹមត្រីគួរតែសាកល្បងព្រោះមានអ្នកធ្វើបានជោគជ័យ។ វិធីនេះបានទាំងត្រីបានទាំងបន្លែនិងមានភាពងាយស្រួលមិនចាំបាច់ធ្វើរបងការពារ ដូចខាងក្រោម៖ *វិធីសាស្រ្ដដែលត្រូវធ្វើ -ជ្រើសរើសដីស្រែណាមួយមានជីជាតិគ្រាន់បើពិសេសដីធូលាយល្បាយខ្សាច់ -ចំណាយលុយជីកស្រះតែម្តងប្រើបានច្រើនឆ្នាំនិងដាំបានគ្រប់រដូវ -ដីដែលមិនមានជីជាតិអាចដាក់ជីបន្ថែមឬចាក់ដីដែលមានជីជាតិពីលើសម្រាប់អ្នកដែលមានមិនល្អដូចជាដីមានថ្ម-ល-។ -ជីកស្រះទទឹង2មនិងទំហំរងដើម្បីដាំ2ទៅ3ម អោយខ្ពស់ជាផភ្លើស្រែបន្តិចចៀសវាងខែភ្លៀងទឹកលិច -បូមទឹកដាក់ត្រាំដីយ៉ាងតិចមួយអាទិត្យសឹមដាក់កូនត្រីចូល -ការដាំបន្លែនៅលើរងអាចធ្វើភ្លាមៗបន្ទាប់ពីមានទឹកក្នុស្រះហើយ -ប្រឡាយទឹកត្រូវជីកអោយជាប់គ្នាទាំងអស់ងាយស្រួលត្រីហែលនិងការប្តូរទឹក វិធីសាស្រ្ដគ្រាន់តែជាគំនិតមួយជ្រុងតូចតែប៉ុណ្ណោះ បើបងប្អូនចង់ដឹងបន្ថែមបងប្អូនគប្បីកែច្នៃ...
ត្រប់វែង ជាដំណាំមួយ ដែលប្រជាជនលើពិភពលោកបានស្គាល់ និងប្រើប្រាស់ជាម្ហូបអាហរប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុតចាប់តាំងពីដើមសតវត្សទី ១៦មកម្លេះ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយសាមញ្ញ ដែប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែ ក្នុងជីវភាពប្រចាំថ្ងៃ ។ គេដាំដុះវាជាលក្ខណ៖ចំការធំៗ តាមបណ្តោយទន្លេមេគង្គ និងនិងតំបន់ផ្សេងៗទៀតច្រើនតែដាំជាលក្ខណៈសួនបន្លែ ។ ១/. លក្ខខណ្ឌដី និង អាកាសធាតុ ក. លក្ខខណ្ឌអាកាសធាតុ នៅពេលយប់ត្រជាក់ ហើយពេលយប់រយៈពេលខ្លី (ថ្ងៃខ្លី) ធ្វើឲ្យត្រប់បាត់បង់ទិន្នផលច្រើន ។...