ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការធ្វើផលិតកម្មគ្រាប់ស្វាយចន្ទីរ ម្យ៉ាងទៀតដំណាំស្វាយចន្ទីរគឺជាដំណាំផ្ដល់អត្ថប្រយោជន៏ច្រើន។ ដំណាំស្វាយចន្ទីរងាយស្រួលដាំដុះសមស្របទៅ និងកសិករកម្ពុជាយើង ដែលអាចធ្វើការដាំដុះតាមលក្ខណះធម្មតាក៏អាចដុះបានល្អ គេអាចធ្វើការដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាងទៀតគុណសម្បត្តិដ៏ល្អប្រសើរនោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ។ ដោយមានលក្ខណះអំណោយផលពីធម្មជាតិ តម្រូវការទីផ្សារមានភាពចាំបាច់ តម្លៃទៀតសោតក៏ខ្ពស់ ទើបធ្វើឲ្យមានសន្ទុះក្នុងការបង្កបង្កើនផល។ ដូចច្នេះក្នុងថ្ងៃនេះដែរយើងនិងចែកជូនបទពិសោធន៏ នូវបច្ចេកទេសដាំមួយចំនួនដ៏បងប្អូនដែលពុំទាន់យល់ច្បាស់ពីការដាំ និងមានបំណងបង្កបង្កើនផលស្វាយចន្ទីរ ដូចខាងក្រោម៖ ១/-ការដាំ និងការរៀបចំរណ្តៅដាំ៖ ក្នុងការដាំស្វាយចន្ទីគេរានដីរួចកាប់ជារណ្តៅទំហំ១ម៉ែត្របួនជ្រុងនិងជំរៅ១ម៉ែត្រ។នៅក្នុងរណ្តៅគេបានដាក់សំរាមស្លឹកឈើងាប់ៗលាមកសត្វនិងដីព្រៃ(ដីស្រទាប់លើ)។ជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព៦ម៉ែត្រនិងចន្លោះជួរ៩ម៉ែត្រ។ក្រោយពីជីករណ្តៅហើយយកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង។ ២/-ការថែទាំ៖ ក្រោយពីដាក់គ្រាប់ដាំ ហើយគេបានធ្វើការស្រោចទឹករហូតដល់ដុះ។ត្រូវបន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាដំណាំស្វាយចន្ទីជិតស្ងួតទឹកហើយត្រូវបូមទឹកស្រោចនៅគល់ឱ្យជោកធ្វើបែបនេះនៅរាល់២ ទៅ៣សបា្តហ៍ម្តងចាន់ទីនឹងលូតលាស់លឿន។នៅដំណាក់កាលដំណាំអាយុចាប់ពី១ឆ្នាំឡើងទៅត្រូវធ្វើជីកំប៉ុស្ត៍ទឹកនិងប្រើជីប៉ូវផ្សំពីរុក្ខជាតិដើម្បីជួយជំរុញដល់ការលូតលាស់របស់កូនស្វាយចន្ទីបន្ថែម។...
ទាកាប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប មូលហេតុនេះអ្នកចិញ្ចឹមទាកាប៉ាបានបង្កើនការចិញ្ចឹម ពី១ខេត្តទៅមួយខេត្ត និងពី១តំបន់ទៅ១តំបន់ នេះដោយសារទាកាប៉ាមានរសជាតិឆ្ងាញ់ មានមាឌធំសាច់ច្រើន និងមានតម្រូវការទីផ្សារល្អ។ ដើម្បីចិញ្ចឹមទាកាប៉ា ឲ្យទទួលបានជោគជ័យ ត្រូវទាមទារនូវចំនេះដឹងលើបច្ចេកទេសជំនាញ ជីវសាស្រ្ដទាកាប៉ាត្រឹមត្រូវ និងមានបទពិសោធន៏គ្រប់គ្រាន់ ដូចច្នេះដើម្បីជាគន្លឹះក្នុងការចិញ្ចឹមទាកាប៉ាឲ្យឆាប់ធំ និងទទួលបានទិន្នផលខ្ពស់ យើងនិងបង្រៀននូវបច្ចេកទេសតាមដំណាក់ការនីមួយៗ ដូចខាងក្រោម៖ * ការជ្រើសរើសពូជ៖– យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជម្ងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាបណ្តាលឲ្យមានជម្ងឺមកជាមួយ– រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។...
ការ៉ុត ជាដំណាំផ្តល់ផលជាមើម វាមានរសជាតិផ្អែមឆ្ងាញ់ ដែលប្រជាកសិករនិយមដាំមានទីផ្សាខ្ពស់ក្នុងតម្រូវការជីវភាពប្រចាំថ្ងៃ ការ៉ុតផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព ជាពិសេសជួយដល់សម្រស់របស់ស្ត្រី ការ៉ុតជួយសម្រួលដល់សុខភាពភ្នែក ការពារស្បែកឱ្យលក្ខណៈស្រស់ស្រាយ ពន្យារភាពចាស់ ដំណើរការនៃប្រព័ន្ធរំលាយអាហារ ជួយបង្កើនសារធាតុដែលចាំបាច់ក្នុងពេលមានរដូវ ការពារការកើតមុន និងថែរក្សាសុខភាពនិងធ្វើឱ្យមានសម្រស់រលើបរលោង។ ខាងក្រោមនេះ ជាវិធីដាំដុះការ៉ុតតាមបែបងាយៗនៅក្នុងផើង ១/.ការរៀបចំដាំដុះ – ត្រៀមផើងសម្រាប់ដាំដុះ ដែលមានទំហំធំនិងជ្រៅល្មម ព្រោះរុក្ខជាតិនេះត្រូវការចុះមើម ដូច្នេះជម្រៅគឺជាកត្តាត្រូវគិតដំបូងគេ យ៉ាងហោចណាស់ផើងគួរមានជម្រៅ ៤០សង់ទីម៉ែត្រ ឬជ្រៅជាងនេះ –...
បច្ចុប្បន្ននេះដោយសារតែមានភាពរាំងស្ងួត ធ្វើឱ្យប្រជាកសិករបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯតំបន់ខ្លះទៀតមិនអាចបង្កបង្កើនផលបានដោយសារតែគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាកសិករនៅស្រុកព្រះនេត្រព្រះ បានត្អូញត្អែរពីផលវិបាកធ្វើស្រែប្រាំងអាកាសធាតុរាំងស្ងួត ចំណែកឯប្រឡាយគ្មានទឹកប្រើប្រាស់ បានប្រឈមមុខជំពាក់បំណុលធនាគារកើនឡើងទ្វេដង ។ លោក ឈឹម ដឹប ឲ្យដឹងថា ស្រូវរបស់កសិករនៅតំបន់ខ្លះនៃស្រុកព្រះនេត្រព្រះ គឺកំពុងរងការខូចខាតស្ទើរទាំងស្រុងដោយសារឆ្ងាយពីប្រព័ន្ធប្រឡាយទឹក។ ស្រូវងាប់អស់ហើយ វាប្រឈមនឹងគ្រោះរាំងស្ងួតនៅឆ្នាំនេះ។ ចង់និយាយថា បើតាមខ្ញុំប៉ាន់ប្រមាណនៅទូទាំងខេត្តបន្ទាយមានជ័យ ស្រូវដែលនៅសល់ប្រហែលជា៤០ភាគរយអីទេ ងាប់អស់៦០ភាគរយហើយ។ បើនៅកន្លែងខ្ញុំផ្ទាល់ បើផលត្រូវទទួលបានពីងាប់វិញ ប្រហែល៨០ភាគរយដែរ ដោយខ្ញុំនៅជិតប្រឡាយ។ លោក ហង់...
ស្ពៃក្ដោប ជាដំណាំបន្លែមួយប្រភេទ យកស្លឹកគ្មានដើមមែកទេ ដែលមានដើមកំណើតនៅទិសខាងជើងឈៀងខាងលិចនៃទ្វីបអ៊ឺរ៉ុប ស្ថិតនៅក្នុងសណ្ដាន គ្រុយស៊ីហ្វែរ។ ស្ពៃក្ដោប ជាបន្លែដែលប្រជាជនចូលចិត្តបរិភោគណាស់ ព្រោះវាមានសារធាតុច្រើនយ៉ាងសំរាប់ទ្រទ្រង់សុខភាព វាសំបូរទៅដោយវីតាមីនអា និងសេ នៅក្នុងជីវភាពប្រើប្រាស់ធម្មតា ស្ពៃក្ដោបគេយកទៅធ្វើជាម្ហូបអាហារ ដូចជាស្ងោរ ឆា ញាំ ជ្រក់ និងបរិភោគស្រស់សំរាប់ជា អន្លក់ទឹកគ្រឿងផ្សេងៗ។ ១/.ការដុះលូតលាស់ ស្ពៃក្ដោបអាចដុះពន្លកក្នុងរយៈពេល ៣ ទៅ...
ធុរេន ជាដំណាំហូបផ្លែដែលមានពូជច្រើនប្រភេទខុសៗគ្នា ពូជខ្លះមាននៅក្នុងស្រុក នឹងពូជខ្លះទៀតត្រូវបាននាំចូលពីក្រៅប្រទេស ដើម្បីយកមកបង្កបង្កើនផលសម្រាប់បំពេញតម្រូវក្នុងទីផ្សារជាប្រចាំថ្ងៃ។ សព្វថ្ងៃ ធុរេនត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជាមានសន្ទុះទីផ្សារខ្ពស់មិនថាក្នុងប្រទេស និងក្រៅប្រទេស ដោយហេតុនេះហើយ ការដាំធុរេនមានការកើនឡើងជាលំដាប់។ ប៉ុន្តែទន្ទឹម នឹងនេះដែរបើសិនជាការដាំដុះ មិនមានបច្ចេកទេសត្រឹមត្រូវ នោះទិន្នផលវាក៏មិនបានសំរេចដូចបំណង ថែមទាំងខាតបង់ពេលវេលា និងថវិកា។ ដូចច្នេះក្នុងថ្ងៃនេះដែរយើងនិងប្រាប់ពីបច្ចេកទេសនៃការដាំធុរេនដើម្បីឆាប់បានផល ដូចខាងក្រោម៖ ១/-ការជ្រើសរើសដីសំរាប់ដំណាំធូរេន ធុរេនជារុក្ខជាតិ នៅតំបន់ត្រូពិច ។ ក-ទីតាំងដាំដំណាំ -ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយះកំពស់ចាប់ពី៧៥ម៉ែត្រ...