កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់មួយចំនួនបានទទួលអុីមែលទាក់ទងនឹងលក្ខខណ្ឌថ្មី របស់កម្មវិធី WhatsApp ដែលអ្នកប្រើប្រាស់ត្រូវតែឯកភាពចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភាខាងមុខ ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។ ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងអុីមែលនេះថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ក្រុមហ៊ុននឹងបិទមិនឱ្យអ្នកប្រើប្រាស់អាចទទួល និងអានសារបាន ប៉ុន្តែពួកគេអាចបន្តទទួលការហៅចូលមួយរយៈតូច ហើយប្រសិនបើគណនីណាមិនមានដំណើរការក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុននិងបិទគណនីទាំងនោះចោល ។ កាលពីដើមខែមុនក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសដាក់ចេញនូវលក្ខខណ្ឌថ្មីសម្រាប់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address)...
កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់កុំព្យូទ័រដែលមានប្រូសេសស័រ M1 ដែលក្រុមហ៊ុនបានបង្កើត ដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងប្រូសេសស័រដែលមាននៅក្នុងទូរសព្ទ iPhone ដែរនោះ។ ប្រូសេសស័រ គឺជាបន្ទះឈីប (Chips) ដែលមានមុខងារសម្រាប់គ្រប់គ្រងប្រព័ន្ធកុំព្យូទ័រទាំងមូល ហើយដែលយើងចូលចិត្តហៅវាថាជាខួរក្បាលរបស់កុំព្យូទ័រ។ ប្រូសេសស័រ M1 ថ្មីនេះមិនទាមទារប្រើប្រាស់ថាមពលច្រើនហើយថែមទាំងមានល្បឿនលឿនប្រសិនបើយើងប្រៀបធៀបទៅនឹងប្រូសេសស័រដែលយើងធ្លាប់ឃើញពីមុនមក ប៉ុន្តែវាទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីធ្វើការផ្លាស់ប្ដូរកូដដើម្បីអាចប្រើជាមួយនឹងប្រូសេសស័រថ្មីនេះ។ ទោះជាយ៉ាងណាក្ដី ក្នុងពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានរកឃើញកម្មវិធីមេរោគសម្រាប់វាយលុកចូលក្នុងកុំព្យូទ័រប្រភេទថ្មីនេះរួចមកហើយដែរ។ មេរោគថ្មីនេះគឺជាកម្មវិធីបន្ថែម (Extension) សម្រាប់កម្មវិធី Safari ដែលមានឈ្មោះថា GoSearch22 ហើយវាគឺជាមេរោគដែលបានបង្កើតឡើងសម្រាប់ប្រូសេសស័រ...
នេះបើយោងតាមលិខិតមួយ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដែលស្តីអំពីការកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។ ការសម្រេចអោយ កែសម្រួលអត្រាអាករពិសេស នេះ និងត្រូវអនុវត្តចាប់ពីដើមខែមីនា ខាងមុខនេះតទៅ។ ក្នុងនោះប្រភេទរថយន្ត ដែលត្រូវបានកែសម្រួលអត្រាអាកររួមមាន៖ – រថយន្តគ្រួសារ ពី ៣០% មកនៅត្រឹម ២០% ប្រើថាមពលប្រេងសាំង ឬហ្គាស និងរថយន្តប្រភេទ...