នេះមិនមែនជារឿងថ្មីនោះទេដែលករណីជនខិលខូចប្រើល្បិចបោកប្រាស់ស្នេហាតាមប្រព័ន្ធអុីនធឺណិត នៅពេលដែលពួកគេមានទំនាក់ទំនងស្នេហាដោយមិនបានជួបគ្នាផ្ទាល់ ហើយពួកគេធ្វើជាស្រឡាញ់ និងបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះដើម្បីបោកប្រាស់យកលុយ។ រឿងនេះមិនមែនកើតមានតែនៅបណ្តាប្រទេសផ្សេងៗនោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង ក៏មានករណីបែបនេះកើតឡើងជាច្រើនកន្លងមកផងដែរ។ ថ្មីៗនេះ FBI កំពុងព្រមានដល់បុគ្គលទាំងឡាយណាដែលប្រើកម្មវិធីណាត់ជួបតាមអុីនធឺណិត (Online Dating Apps) និងតាមរយៈទម្រង់ផ្សេងៗទៀត ដើម្បីឱ្យមានការប្រុងប្រយ័ត្ននឹងអ្នកបោកប្រាស់។ យោងតាម FBI’s Internet Crime Complaint Center (IC3) បានឱ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងទាក់ទងទៅនឹងការបោកប្រាស់ស្នេហា ឬសេចក្តីទុកចិត្ត ជិត ២០,០០០បណ្តឹង...
កម្មវិធីខ្លះនៅក្នុង Google Play សន្យាថានឹងផ្តល់ជូនស្បែកជើងឥតគិតថ្លៃដល់អ្នកដែលបានដំឡើងកម្មវិធីរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានកម្មវិធីមេរោគ ដើម្បីគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។ កាលពីពេលថ្មីៗកន្លេងទៅនេះក្រុមហ៊ុន Google បានលុបចោលនូវកម្មវិធីមួយចំនួនដែលមាននៅក្នុង Play Store ដោយក្រុមហ៊ុនបាននិយាយថា កម្មវិធីទាំងនេះគ្រាន់តែជាកម្មវិធីដើម្បីបន្លំផ្សាយពាណិជ្ជកម្ម។ ដោយឡែកក្រុមសន្តិសុខចល័ត Satori ដែលជាក្រុមហ៊ុនសន្តិសុខឯកទេសក្នុងការកំណត់អត្តសញ្ញាណឥរិយាបថរបស់ bot បានរកឃើញបណ្តុំនៃកម្មវិធីរបស់ប្រព័ន្ធដំណើរការ Android ដែលមានឈ្មោះថា Terracotta បានដំឡើងហើយលាក់ខ្លួននៅក្នុងគេហទំព័រដើម្បីធ្វើការក្លែងបន្លំការផ្សាយពាណិជ្ជកម្ម។ ក្រុមអ្នកស្រាវជ្រាវ White Ops បាននិយាយថាពួកគេបានតាមដាន...
បើតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកកាលពី ប៉ុន្មានម៉ោងមុននេះបានឱ្យដឹងថាក្រុមហ៊ុនបានប្ដឹងបុរសម្នាក់ទាក់ទងនឹងការលក់ Likes Instagram ក្លែងក្លាយ “fake engagement service” នៅចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ សេវាកម្មដែលបុរសម្នាក់នេះបានផ្ដល់នោះមានឈ្មោះថា Nakrutka ដែលបានប្រើកម្មវិធីដែលអាចដំណើរការដោយស្វ័យប្រវត្តិក្នុងការបង្កើន likes, comments និង views នៅក្នុងបណ្ដាញសង្គម Instagram។ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុក បានប្ដឹងអ្នកអភិវឌ្ឍន៍កម្មវិធីដែលបានប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនដើម្បីទាញយកផលចំណេញ ដែលផ្ទុយពីលក្ខខណ្ឌរបស់ក្រុមហ៊ុននោះ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានប្ដឹងអ្នកអភិវឌ្ឍកម្មវិធីនៅក្នុងប្រទេសអេស្ប៉ាញ ជាមួយនឹងក្រុមហ៊ុនមួយទៀត នៅក្នុងប្រទេសនូវែលសេឡង់កាលពីឆ្នាំកន្លងទៅ ទាក់ទងនឹងការលក់...
កាលពីពេលថ្មីៗនេះក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា Snyk បានរកឃើញ iOS SDK របស់ក្រុមហ៊ុនចិន Mintegral ដែលមានភ្ជាប់មកជាមួយកូដ ដែលអាច ធ្វើការរំលោភបំពានទៅលើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ SDK ដែលមានបង្កប់ជាមួយនឹងកូដនោះមានឈ្មោះថា MintegralAdSDK ឬ SourMint ហើយត្រូវបានគេរកឃើញនៅក្នុងកូដជំនាន់ 5.51 រហូតដល់ជំនាន់ 6.3.7.0។ សម្រាប់លោកអ្នកដែលពុំដែលស្គាល់អ្វីទៅជា SDK នោះ វាគឺជាកូដសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីយកមកបង្កើតកម្មវិធីខ្លួនគេផ្ទាល់ ហើយអ្វីដែលជាការគ្រោះថ្នាក់ក្នុងករណីនេះ គឺអ្នកអភិវឌ្ឍន៍កម្មវិធីពុំបានដឹងថា SDK...
កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដែលជាកម្មវិធីសម្រាប់ចូលមើលគេហទំព័រ ដើម្បីកែតម្រូវចន្លោះប្រហោងចំនួន១៥បញ្ហា ដែលទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព។ ក្នុងចំណោមបញ្ហាចន្លោះប្រហោងទាំងនោះ មានមួយដែលបង្កផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ ដែលអាចឱ្យជនអនាមិកជ្រៀតចូលកុំព្យូទ័រពួកគាត់បានពីចម្ងាយដែលគេហៅថា Remote Code Execution។ បើតាមអ្នកស្រាវជ្រាវ Piotr Bania ដែលបានរកឃើញនូវភាពចន្លោះប្រហោងនេះបានបញ្ជាក់ថា ការវាយប្រហារនេះគឺវាមានភាពងាយស្រួលបំផុត ដោយប្រើផ្នែកមួយរបស់កម្មវិធី Chrome ដែលទទួលខុសត្រូវក្នុងការបកប្រែឬទំនាក់ទំនងរវាង OpenGL ES API និង hardware។...
ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀតថា បានប្រមូលទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់ដោយខុសច្បាប់ ដែលនៅក្នុងបណ្តឹងគឺផ្តោតលើកម្មវិធីចែករំលែករូបថតនៅក្នុងកម្មវិធីអុិនស្តាក្រាម។ នៅក្នុងពាក្យបណ្តឹងថ្មីដែលបានប្តឹងកាលពីថ្ងៃចន្ទនៅទីក្រុងរ៉េតវូត រដ្ឋកាលីហ្វ័រញ៉ា ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ពីបទប្រមូលនិងរក្សាទុក ថែមទាំងរកប្រាក់ចំណេញពីទិន្នន័យជីវមាត្ររបស់អ្នកប្រើប្រាស់អុិនស្តាក្រាមជាង ១០០លាននាក់ ដោយមិនបានជូនដំណឹង ឬយល់ព្រមពីពួកគេនោះទេ។ ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកបានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍តាមអុីមែលថា “ការដាក់ពាក្យបណ្តឹងនេះគឺគ្មានមូលដ្ឋាន ដោយសារតែកម្មវិធីអុិនស្តាក្រាម មិនបានប្រើបច្ចេកវិទ្យាសម្គាល់មុខទេ”។ គួររំឭកដែរថា កាលពីខែមុននេះ ក្រុមហ៊ុនហ្វេសប៊ុកទើបតែបានយល់ព្រមបង់ប្រាក់ចំនួន ៦៥០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលត្រូវបានចោទប្រកាន់ថា បានប្រមូលទិន្នន័យជីវមាត្រខុសច្បាប់តាមរយៈមុខងារ photo-tagging ដែលមាននៅក្នុងកម្មវិធីហ្វេសប៊ុក។ បើតាមការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងបាន បញ្ជាក់ថា ក្រុមហ៊ុនទើបតែចាប់ផ្ដើមជូនដំណឹងដល់អ្នកប្រើប្រាស់អុិនស្តាក្រាមទាក់ទងនឹងការប្រមូលទិន្នន័យជីវមាត្រ...