មុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅធនាគារ FTB សាខាបាក់ទូក មានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩, សង្កាត់អូរឫស្សី១, ខណ្ឌ៧មករា ទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងដាក់ខ្លួនដោយឡែក តាមដានសុខភាពរយៈពេល ១៤ថ្ងៃ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដូចនេះ បន្ទាប់ពីរកឃើញ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវាកម្ម នៅទីតាំងខាងលើ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១...
ស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់រាជធានីភ្នំពេញ នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ សង្កេតឃើញងថា បាននាំគ្នាសម្រុកទិញស្បៀងត្រៀមបម្រុងទុកក្នុងផ្ទះ ហើយហាងទំនិញនានា ក៏មានសភាពកកកុញយ៉ាងខ្លាំង ។ សកម្មភាពនេះ កើតឡើងក្រោយពេលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់តំបន់ដែលមានហានិភ័យខ្ពស់ក្នុងរាលដាលជំងឺកូងឺកូវីដ១៩ ។ ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News ស្របពេលជាមួយគ្នានេះដែរ មានអ្នកលេងបណ្ដាញសង្គមមួយចំនួន ក៏បានឆ្លៀតបង្ហាញពីតម្លៃស្បៀង ដែលបានឡើងថ្លៃ នៅក្នុងអំឡុងពេលច្រួលច្របល់នេះ...
ភ្នំពេញ៖ នេះបើយោងតាមប្រភពអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានអោយដឹងថា ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅប៊ីយ៉ូម៉េដ ភ្នំពេញ មានទីតាំងស្ថិតនៅផ្ទះលេខ៣៥៩Eo ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ ដោយសារមានអ្នកជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ ហើយប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកម្នាក់នៅទីនោះ។ ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News សូមដាក់ខ្លួនដាច់ដោយឡែក...