ព័ត៌មានជាតិ3 years ago
នាំខ្លួនមេប៉ុស្តិ៍ឃុំរាមម្នាក់ និងក្រុមប្រជាការពារភូមិមកសួរនាំ សង្ស័យឃុបឃិតបំបិទភស្តុតាង
ព្រះសីហនុ ៖ បើគិតមកដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ គឺមានរយៈពេល៦ថ្ងៃហើយ ដែលសមត្ថកិច្ចមួយក្រុមបានចុះធ្វើការស្រាវជ្រាវ ក្នុងសំណុំរឿងសង្ស័យអំពើឃាតកម្មវាយសម្លាប់បុរសម្នាក់យ៉ាងសាហាវឃោរឃៅ រួចយកសពទៅបោះចោល នៅក្បាលស្ពានទឹកសាប ក្នុងគោលបំណងបំបិទដាន ។ ជាលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសម្រេច នាំខ្លួនមនុស្សចំនួន៦នាក់ដែលសង្ស័យពាក់ព័ន្ធផ្ទាល់ និងអ្នករួមគំនិត ក្នុងនោះមានស្ត្រីម្នាក់ជាម្ចាស់ផ្ទះ, មេប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំរាមម្នាក់ និងប្រជាការពារភូមិផងដែរ ដើម្បីនាំខ្លួនមកធ្វើការសាកសួរ ។ ជុំវិញករណីខាងលើនេះ បើតាមប្រភពព័ត៌មានក្រៅផ្លូវការណ៍ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរគល់ស្ពានទឹកសាប ដែលដឹងពីសាវតារខ្លះៗ បានប្រាប់ឲ្យដឹងថា...