ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ជាសត្វដែលអាចចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើន។ ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន...
គិតត្រឹមម៉ោង ៣នេះ ប្រទេសចិនបានឡើងឈរកំពូលតារាងមេដាយសរុបវិញ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្ន ដោយឈរលើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន។ ប្រទេសចិន ដែលប្រជែងបានដណ្តើមច្រើនជាងគេនេះ គឺមេដាយមាស១៤ ប្រាក់៦ និងសំរឹទ្ធ៩ សរុប២៩គ្រឿង ខណៈសហរដ្ឋអាមេរិក ឈរនៅលេខ២ មានមេដាយមាស១៣ ប្រាក់១៤ និងសំរឹទ្ធ១០ សរុប៣៧គ្រឿង។ រីឯម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ...
សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរ ឬក្រាបស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀកមានពណ៌ប្រផេះស្រាល។...
ក្រសួងបរិស្ថានបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ»ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ។ ឯកឧត្តមបានថ្លែងថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន...
រាជធានីភ្នំពេញ ៖ បើផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Amazing Cambodia បានចុះផ្សាយកាលពីយប់ថ្ងៃទី១២កក្កដានេះថា អ្នកថតរូបជនជាតិបារាំងដ៏ល្បីឈ្មោះ ក្នុងប្រវត្តិសាស្រ្ត ឈ្មោះ Raymond Cauchetier ដែលជាម្ចាស់ដើមរូបថតភ្នំពេញពីទស្សវត៍ឆ្នាំ១៩៥០ ល្បីៗក្នុងបណ្តាញសង្គម បានទទួលមរណភាពហើយ (១៩២០-២០២១) ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយជំងឺកូវីដ១៩ នៅទីក្រុងប៉ារីស។ ប្រភពដែលបានបន្ថែមថា លោក Raymond Cauchetier ធ្លាប់ប្រគល់រូបថត នៃប្រទេសកម្ពុជា...
ដំរីជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើគថាដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយ មានឃើញកូនតូចៗជាច្រើនថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងថាវត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស។ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងស្បែក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀករាងដូចផ្លិតតែស្តើង។ ដំរីមានក្រចកម្រាមជើង ១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង ៥ ឯក្រចកជើង ក្រោយមានម្រាមជើង ៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ...