ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន...
ភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែន គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីរ និងទី៤. ចំណីរកស៊ីក្នុងព្រៃធម្មជាតិ។ សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និយមចិញ្ចឹមជ្រូកតាមរបៀបខាងលើនេះ ដើម្បីផលិតកូនជ្រូកបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ។ បច្ចុប្បន្នដោយសារមានតម្រូវការទីផ្សារខ្ពស់ បានជំរុញឱ្យសហគមន៍នៅលើភ្នំគូលែន បង្កើនការចិញ្ចឹមជ្រូកគួរឱ្យកត់សម្គាល់។ កូនជ្រូកក្នុងទម្ងន់ ៨-១០ គីឡូក្រាម មានតម្លៃរហូតដល់ ៤៥០ ០០០រៀលក្នុងមួយក្បាល...
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១...
រាជធានីភ្នំពេញ ៖ ប្រាកដណាស់ ប្រសិនបើគេលើកនិយាយអំពីរូបសម្រស់របស់កុមារីដែលមានសម្រស់ស្រស់ស្អាត និងមានវិស័យខាងសិល្បៈគេប្រាកដជាគិតទៅដល់ព្រះនាងតូច នរោត្តម ចេនណា និងកុមារី ល្អហួស ជាមិនខាន ក៏ព្រោះដោយសារតែពួកគឺមានរូបរាងស្រស់ស្អាតមិនធម្មតានោះឡើយ ខណៈថ្មីៗនេះក៏លេចចេញនូវវត្តមានរបស់កុមារីកម្ពុជាម្នាក់ទៀតដែលមានឈ្មោះថា លី វិជ្ជរ៉ា ដែលកុមារីរូបនេះក៏ស្រស់ស្អាត និងមានចំណុចល្អទាំងព្រមផងដែរ។ តួយ៉ាង កុមារី លី វិជ្ជរ៉ា នាងទើបតែមានអាយុ ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបរាងដ៏ខ្ពស់ស្រឡះ សាច់ឈាមភ្លឺថ្លា និងទម្រង់មុខដ៏ស្លូតបូតរបស់នាង បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង...
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នេះអាជ្ញាធរខេត្តព្រះសីហនុបានសម្រេចប្រកាសផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងសេចក្ដីសម្រេចនោះមានខ្លឹមសារដូចខាងក្រោម៖ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ នៅក្នុងសេចក្ដីសម្រេចនោះដែរ រដ្ឋបាលខេត្តក៏បានបន្ថែមការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារសុខភាពអនាម័យ និងត្រូវបន្តអនុវត្តវិធានការ...
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នេះអានុិគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសជាសាធារណៈ និងបានធ្វើការសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅ ហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចន្លោះម៉ោង ២១៖០០ ដល់ម៉ោង ១៖៣០ ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា...