មិនមែនគ្រប់គ្នាសុទ្ធតែដឹងពីរបៀបផឹកទឹក ដើម្បីនាំមកនូវផលល្អដល់សុខភាពនោះទេ ជាពិសេសការផឹកទឹកនៅពេលព្រឹកមុនពេលដុសធ្មេញ។យោងតាមឯកសារវេជ្ជសាស្ត្របុរាណ អាថ៌កំបាំងមួយនៃអាហាររូបត្ថម្ភដ៏មានប្រសិទ្ធភាព និងអាយុវែងគឺការផឹកទឹកក្តៅនៅពេលព្រឹក នៅពេលអ្នកក្រោកពីដំណេក ហើយត្រាំជើងក្នុងទឹកក្តៅមុនពេលចូលគេង។ នៅប្រទេសជប៉ុន ជាប្រទេសដែលមានអាយុសង្ឃឹមរស់ខ្ពស់បំផុតក្នុងពិភពលោក បាននិងកំពុងរក្សាទម្លាប់នេះអស់រយៈពេលជាច្រើនឆ្នាំ។ ការផឹកទឹកក្តៅមួយកែវនៅពេលព្រឹកព្រលឹម ធ្វើឱ្យស្ថានភាពជីវិតមានសុខភាពល្អបំផុត ដោយការធ្វើដូច្នេះមិនត្រឹមតែបំពេញបរិមាណទឹកដែលបាត់បង់ក្នុងពេលសម្រាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រពះធ្វើការ និងជំរុញការបន្ទោរបង់ផងដែរ។ សម្រាប់មនុស្សចាស់ ការផឹកទឹកក្តៅមួយកែវនៅពេលព្រឹកក៏អាចជួយការពារការហូរឈាមក្នុងខួរក្បាលផងដែរ ព្រោះទឹកក្តៅឧណ្ណៗអាចពន្យឺតឈាម កាត់បន្ថយកំណកឈាម និងធ្វើឱ្យឈាមរត់បានល្អ។ អ្នកជំនាញបាននិយាយថា ការផឹកទឹកមុនពេលដុសធ្មេញរបស់អ្នកនៅពេលព្រឹក នឹងជួយឱ្យរាងកាយបំពេញនូវបរិមាណទឹកដែលបាត់បង់បន្ទាប់ពីគេងយូរ លើសពីនេះ ការទទួលទានទឹកពេលពោះទទេ នឹងជួយសម្អាតមេរោគចេញពីមាត់...
នំប៉័ងជាអាហារឆ្ងាញ់ និងងាយស្រួល ប៉ុន្តែប្រសិនបើញ៉ាំជាប្រចាំ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយយ៉ាងខ្លាំង មានមនុស្សជាច្រើនមានទម្លាប់ទទួលទាននំបុ័ងសម្រាប់អាហារពេលព្រឹក សូម្បីតែអាហារថ្ងៃត្រង់ក៏ដោយ តែបើតាមការស្រាវជ្រាវបង្ហាញរបស់គ្រូពេទ្យជំនាញបានបង្ហាញថា ការទទួលទាននំបុ័ងជាប្រចាំអាចនាំឱ្យប៉ះពាល់ដល់សុខភាពដែលមិននឹកស្មានដល់។ -មានហានិភ័យនៃការកើនឡើងកូលេស្តេរ៉ុលក្នុងឈាម ដោយយោងទៅតាមការសិក្សាអាហារូបត្ថម្ភ បានបង្ហាញថា ម្សៅនំប៉័ងអាចបង្កើនកូឡេស្តេរ៉ុលអាក្រក់មួយប្រភេទដែលទាក់ទងនឹងជំងឺបេះដូង LDL cholesterol ដល់ 60% ក្នុងរយៈពេលប្រហែល 12 សប្តាហ៍ប៉ុណ្ណោះ ។ ដែលមានមនុស្សជាច្រើនតែងតែសន្មត់ថា កូលេស្តេរ៉ុលត្រូវបានផលិតដោយខ្លាញ់ ប៉ុន្តែវាក៏អាចជាស្រូវសាលី និងនំប៉័ងដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់នោះទេ ដែលយើងអាចប្រើវាជារៀងរាល់ថ្ងៃបាន។ -បណ្តាលឱ្យធាត់...
ការជ្រើសរើសកាហ្វេជាភេសជ្ជៈដើម្បីចាប់ផ្តើមថ្ងៃថ្មីនាំមកនូវអត្ថប្រយោជន៍ជាច្រើន សាកមើលថាតើរាងកាយរបស់អ្នកមានការប្រែប្រួលទាំងនេះដែរឬទេ បន្ទាប់ពីញ៉ាំកាហ្វេពេលព្រឹក 1 សប្តាហ៍ ។ -ជួយឱ្យអ្នកហាត់ប្រាណកាន់តែប្រសើរ ប្រសិនបើអ្នកមានទម្លាប់ក្រោកពីព្រលឹម និងធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីបង្កើតថាមពលឡើង វិញ និងចាប់ផ្តើមថ្ងៃថ្មី កាហ្វេនឹងក្លាយជាជម្រើសដ៏ត្រឹមត្រូវ ដោយសារតែកាហ្វេមានបរិមាណជាតិកាហ្វេ អ៊ីនច្រើនជាងតែ ដែលវាជួយពង្រឹងសមត្ថភាពរាងកាយ និងកាត់ បន្ថយការអស់កម្លាំងដោយសារការធ្វើលំហាត់ប្រាណ និងបង្កើនការផ្តោតអារម្មណ៍។ កាហ្វេមានបរិមាណ ជាតិកាហ្វេអ៊ីនច្រើន ដែលនឹងធ្វើឱ្យអ្នកកាន់តែមានការស្មារតីខ្ពស់ក្នុងការផ្ដោតអារម្មណ៍ និងងាយស្រួល ក្នុងការធ្វើសកម្មភាព ជាមួយគ្នានេះ ភេសជ្ជៈនេះក៏ជួយឱ្យអ្នកមិនមានអារម្មណ៍ងងុយគេងពេលធ្វើការ...
ប្រសិនបើបបូរមាត់របស់អ្នកស្រាប់តែលេចចេញនូវសញ្ញាខាងក្រោមនេះ សូមទៅជួបគ្រូពេទ្យដើម្បីប្រាកដថាសុខភាពរបស់អ្នកនៅតែល្អដដែល -បបូរមាត់ខ្មៅ ស្នាមជ្រួញ ឬចំណុចក្រហម បបូរមាត់ខ្មៅជាងធម្មតា ដែលមានគែមបបូរមាត់ខ្មៅជាសញ្ញាបង្ហាញថារាងកាយរបស់អ្នកកំពុងមានអតុល្យភាពអ័រម៉ូន លើសពីនេះ ភាពតានតឹងញឹកញាប់ ការជក់បារី ឬការផឹកស្រាក៏អាចបណ្តាលឱ្យមានស្នាមជ្រួញជាច្រើនលេចឡើងនៅតាមចង្អូរមាត់ និងជុំវិញបបូរមាត់ផងដែរ ដោយជាទូទៅបំផុតគឺបបូរមាត់ខាងលើ។ លើសពីនេះទៅទៀត ប្រសិនបើនៅជុំវិញគែមបបូរមាត់លេចចេញជាចំណុចក្រហមជាច្រើន ពងបែកតូចៗ នោះជាសញ្ញាដែរបង្ហាញថាអ្នកមានជំងឺរលាកស្បែកបបូរមាត់ហើយ ត្រង់ចំណុចនេះអ្វីដែលអ្នកត្រូវធ្វើគឺបញ្ឈប់ជាបន្ទាន់នូវទម្លាប់នៃការលិតបបូរមាត់ ឬកោសគែមបបូរមាត់របស់អ្នក ហើយទន្ទឹមនឹងនោះត្រូវប្រើក្រែមផ្តល់សំណើមឱ្យបានទៀងទាត់ផងដែរ ។ -បបូរមាត់ប្រែជាពណ៌ស ខៀវ ឬស្វាយ ប្រសិនបើបបូរមាត់ពណ៌ផ្កាឈូករបស់អ្នក ភ្លាមៗក្លាយជាពណ៌ស...
ដើម្បីការពារសុខភាពតំបន់ឯកជន ស្ត្រីតែងតែប្រាប់គ្នា ឱ្យយកចិត្តទុកដាក់លើការរក្សាអនាម័យក្នុងថ្ងៃ «ប្រចាំខែ» ដោយភ្លេចថាពេលមករដូវជិតដល់ថ្ងៃហើយ ក៏ត្រូវតមផងដែរ។ ស្ត្រីអំឡុងពេលមករដូវច្រើនតែខ្សោយ ហើយនៅពេលនោះភាពធន់នឹងថយចុះ អង់ដូគ្រីនមិនស្ថិតស្ថេរ ដែលវាងាយនឹងប៉ះពាល់ដល់សុខភាពស្បូន ដែលបណ្តាលឱ្យឈឺខ្នង ចុកពោះ និងបង្កើនហានិភ័យនៃជំងឺរោគស្ត្រី។ 1. ញ៉ាំអាហារក្តៅនិងជូរ ក្នុងអំឡុងពេលនៃការមករដូវ ស្ត្រីតែងតែមានអារម្មណ៍មិនស្រួល ដូច្នេះកម្រិតនៃចំណង់អាហារក៏ថយចុះផងដែរ ដោយនៅថ្ងៃចុងក្រោយនៃវដ្តនេះ តម្រូវការញ៉ាំនឹងកើនឡើង ប៉ុន្តែទោះបីជាអ្នកចង់ក៏ដោយ អ្នកមិនគួរញ៉ាំអាហារហឹរភ្លាមៗនោះទេ ដែលនៅក្រោមការរំញោចនៃរសជាតិក្តៅនិងហឹរ ការចរាចរឈាមនៅក្នុងរាងកាយកើនឡើង បរិមាណឈាមរដូវកើនឡើង ដោយហេតុនេះធ្វើឲ្យមានការពន្យឺតពេលវេលានៃការមករដូវ។...
អំបិល គឺជាគ្រឿងទេសដែលស្ទើរតែគ្រប់គ្រួសារប្រើប្រាស់ជារៀងរាល់ថ្ងៃ ទោះជាយ៉ាងណាក៏ដោយ មិនមានមនុស្សច្រើននោះទេដែរដឹងអំពីអត្ថប្រយោជន៍ពេញលេញរបស់វា លើសពីនេះទៅទៀតអំបិលក៏ត្រូវបានគេប្រើជាថ្នាំមួយចំនួនក្នុងជីវិតប្រចាំថ្ងៃផងដែរ។ -ធ្វើឱ្យភ្នែកភ្លឺ ដោយអ្នកគ្រាន់តែយកអំបិលទៅលាយជាមួយនឹងទឹកក្តៅឧណ្ហៗកូរឱ្យរលាយ រួចដាក់ភ្នែកចូលទៅក្នុងទឹកអំបិលដែលបានលាយរួចនោះ បើកភ្នែកឲ្យធំ ដោយរំកិលភ្នែកឡើងលើ ចុះក្រោម ឆ្វេង និងស្តាំ ដើម្បីទទួលបាននូវប្រសិទ្ធភាពល្អបំផុត។ -ព្យាបាលការឈឺបំពង់ក ការផ្លាស់ប្តូររដូវនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា គឺជាពេលដែលអាកាសធាតុស្ងួត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺបំពង់ក ប្រសិនបើអ្នកឈឺបំពង់ក អ្នកគ្រាន់តែប្រើទឹកអំបិលដើម្បីខ្ពុរមាត់នៅពេលព្រឹក ហើយប្រសិនបើបំពង់កហើម និងឈឺចាប់ អ្នកត្រូវខ្ពុលជាមួយនឹងទឹកអំបិល 5-6 ដងក្នុងមួយថ្ងៃ...