ភ្នំពេញ៖ មេរោគកូរ៉ូណា និងក្រោយមកបានប្តូរឈ្មោះដែលចិនជាអ្នកដាក់ឲ្យ”កូវីដ១៩”ចេញមកពីពាក្យបរទេស Corona Virus Deseas 2019 ត្រូវបានគេអះអាងចាប់កំណើតនៅទីក្រុងវ៉ូហាន(Wuhan)នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោយមកមេរោគដ៍កំណាចដែលចម្លងពីមនុស្សទៅមនុស្សតាមផ្លូវដង្ហើម និងការមិនអនាម័យនោះបានរីករាលដាលកាន់តែខ្លាំងនៅពាសពេញពិភពលោក ហើយគិតត្រឹមម៉ោងជាង៧យប់ថ្ងៃទី២៣ កុម្ភៈ ២០២១នេះ បានឆក់យកជីវិតមនុស្សនៅលើផែនដីជាង២លាននាក់ហើយ និងឆ្លងជាង១១១លាននាក់ ។ ដោយឡែកនៅកម្ពុជា បើទោះបីជាមិនទាន់មានមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩នេះក្តី ប៉ុន្តែមេរោគដែលចូលទៅបំផ្លាញសួត ឬផ្លូវដង្ហើម បាននិងកំពុងតែសម្លាប់ផ្លូវចិត្តពលរដ្ឋខ្មែរជាច្រើន ជាពិសេសពលរដ្ឋក្រីក្រ ខណៈពលរដ្ឋខ្មែរជាង៨០ភាគរយ នៅទូទាំងប្រទេស ត្រូវបានអ្នកជំនាញអះអាងថា កំពុងកើតមានបញ្ហាជំងឺផ្លូវចិត្តស្រាប់រួចទៅហើយនោះ...
ភ្នំពេញ៖ នៅម៉ោងប្រមាណ ១៦:៣០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដោយបានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានធ្វើការយកសំណាកពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅចំនុចភោជនីយដ្ឋានគ្រឿងសមុទ្រ សានសាន។ ភោជនីយដ្ឋានខាងលើមានទីតាំងស្ថិតនៅផ្ទះលេខ២៩៦ ផ្លូវ២២២ កែងផ្លូវ៩៣ ក្រុម២០ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ៕
ភ្នំពេញ៖ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអោយដឹងថាចំនួនអ្នកឆ្លងកូវីដសម្រាប់ថ្ងៃនេះ មានរហូតដល់ទៅ ២៥ករណី។ ដោយក្នុងនោះមាន ២៣ករណី ដែលជាការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងនោះបើយោងតាម តេឡេក្រាមក្រុមឯកសារមន្ត្រីសាធារណៈ បានអោយដឹងថា មានអ្នកតេស្ត៍វិជ្ជមាន ១នាក់ មិនអាចទាក់ទងបាន និង១នាក់ទៀត មិនព្រមមកសម្រាកនៅពេទ្យដោយសារគាត់មានកូនតូច (ពេលនេះសមត្ថកិច្ចកំពុងសម្របសម្រួល)៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ងា មេរោគកូវីដ១៩ ដែលកំពុងឆ្លងនៅក្នុងព្រឹត្តិការន៍សហគមន៍ ២០កុម្ភៈ នេះ គឺជាមេរោគបំប្លែងខ្លួន ប្រភេទថ្មី ដែលអាចមានការចម្លងរហ័សជាងមុន ហើយមេរោគនេះមានប្រភពមកពីអង់គ្លេស។ ក្រោយរកឃើញថានេះជាមេរោគបំប្លែងខ្លួនប្រភេទថ្មី ក្រសួងបានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និងអនុវត្តអោយបាននៅវិធានការសុខាភិបាល៕ ប្រភព៖ Freshnews
ភ្នំពេញ៖ នេះបើយោងតាមលិខិតមួយច្បាប់ ដែលបានចេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩។ ក្នុងនោះលិខិតនោះ បានស្នើរទៅកាន់អគ្គនាយកក្រុមហ៊ុន Aeon Mall (Cambodia) Co.,Ltd ដើម្បីសុំកិច្ចសហការ អោយក្រុមការងារចុះត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាព CCTV។ ក្នុងនោះលិខិតខាងលើ ក៏បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានឈ្មោះថា ZHAN JUAN ភេទស្រី អាយុ...
ភ្នំពេញ៖ នៅក្នុងការផ្សាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុកផេកផ្លូវការណ៍ បានអោយដឹងថា កម្ពុជាបានជួបនឹងការឆ្លងកូវីដេជាសហគមន៍ម្តងទៀត (លើកទី៣)។ ក្នុងនោះសម្តេចបានអោយឈ្មោះព្រឹត្តិការណ៍ឆ្លង សហគមន៍លើកទី៣ នេះថា ជា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ ក្នុងនោះសម្តេចតេជោ បានបញ្ជាក់ថា សន្តិសុខក្នុងសណ្ឋាគារមួយបានជួយអោយស្ត្រីជនជាតិចិន ៤នាក់ ដែលធ្វើចត្តាឡីស័ក ចេញទៅលេងក្លឹបកំសាន្ត និងត្រលប់មកធ្វើចត្តាឡីស័កវិញ។ ប៉ុន្តែក្នុងចំណោមស្ត្រីទាំង ៤នាក់ នោះ គឺមាន ២នាក់...