សុខភាព និងចលនាពោះវៀន គឺជាបញ្ហាដែលប្រជាជនជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារតែពោះវៀនមិនមែនជាសរីរាង្គតែមួយគត់ដែលរំលាយ និងស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងចរន្តឈាមនោះទេ ប៉ុន្តែវាក៏មានតួនាទីសំខាន់ក្នុងរាងកាយផងដែរ ចំពោះសម្រស់ និងសុខភាព។ តោះមកដឹងពីមុខងាររបស់ពោះវៀន និងការអនុវត្តដើម្បីរក្សាពោះវៀន ឱ្យមានសុខភាពល្អ ដូចដែលបានណែនាំដោយអ្នកជំនាញសុខភាពជប៉ុន។ + មុខងារសំខាន់នៃពោះវៀន បន្ថែមពីលើពោះវៀន គឺជាប្រភពនៃការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងចរន្តឈាម វាគឺជាប្រភពនៃកោសិកាការពាររបស់រាងកាយ វាត្រូវបានគេរកឃើញថា 60% នៃកោសិកាភាពស៊ាំរបស់រាងកាយ ត្រូវបានបង្កើតឡើងដោយពោះវៀន។ ប្រសិនបើពោះវៀនមិនស្អាត កាកសំណល់ពីអាហារដែលបន្សល់ទុក និងពីប្រព័ន្ធមេតាបូលីស នឹងត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម...
XU Chi Ngan គឺជាវេជ្ជបណ្ឌិតជនជាតិដ៏ល្បីម្នាក់នៅខេត្ត Jiangsu ប្រទេសចិន ដែលមានអាយុ៨០ ឆ្នាំប៉ុន្តែរូបរាងរបស់គាត់ហាក់ប្រហែលអ្នកអាយុ ៦០ ឆ្នាំ ប៉ុណ្ណោះ។នៅពេលដែលសួរអាថ៍កំបាំងសុខភាពធម្មជាតិ គាត់បានបង្ហើបថា គាត់តែងតែមានទម្លាប់ ធ្វើម៉ាស្សាជើងនៅពេលងូតទឹក។ គាត់បាននិយាយថា ចរន្តជើងមានមូលដ្ឋានចតុកោណមួយ ដែលគេហៅថាថាមពល ដែលវាសំខាន់ណាស់ អាចជួយព្យាបាលជំងឺជាច្រើនបាន ដូចជារក្សាស្ថេរភាពសម្ពាធឈាម កាត់បន្ថយឈឺក្បាល ហើមច្រមុះ រលាកច្រមុះ សន្លាក់ ក្រពះ ពោះវៀន...
ការរស់រានមានជិវិតបានល្អ គឺជាសុបិន្តរបស់មនុស្សម្នាក់ ៗទោះបីយ៉ាងណាមនុស្សភាគច្រើន ពួកគេ មិនបានគិតពីសុខភាពប៉ុន្មាននោះទេ ដោយជាញឹកញាប់ពួកគេតែងតែមានទម្លាប់អាក្រក់ជាប្រចាំ ដែលបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជិវិត។ ១ -ការជក់បារីនៅពេលព្រឹក នៅពេលដែលជក់បារីញឹកញាប់ជារៀងរាល់ពេលព្រឹក នឹងធ្វើអោយ ប្រពន្ធ័ដង្ហើមដំណើរការមិនបានល្អ បារីមានជាតិនីកូទិនដែលផ្តល់ផលអាក្រក់ដល់សួតបុរស។ដូចនេះប្រសិនបើបុរសចង់រស់នៅបានយូរអង្វែងពួកគេគួរតែបោះបង់ចោលការជក់បារីឲបានឆាប់ សូម្បីតែពេលណា អ្នកមិនគួរបន្តជក់បារីទៀតទេ។ ២ – រំលងអាហារពេលព្រឹក យុវវ័យសព្វថ្ងៃនេះ ជាពិសេសបុគ្គលិកការិយាល័យ គឺតែងតែរំលងអាហារពេលព្រឹក ព្រោះចង់គេងយូរជាង ។ការមានទម្លាប់បែបនេះ បើបន្តយូរ និងប្រឈមនិងជំងឺក្រពះ។ យោងតាមសមាគមបេះដូងអាមេរិក...
ឈឺក្បាល ឈឺចាប់នៅប្រសាទទាំង២ ឈឺមួយចំហៀងក្បាល ឈឺជុំវិញភ្នែក ដែលការឈឺក្បាលទាំងអស់នេះ អាចកើតឡើងគ្រប់ពេលចំពោះមនុស្សគ្រប់រូបតែងតែកើតឡើងជាញឹកញាប់ ប៉ុន្តែសូមកុំមើលរំលងរោគសញ្ញាទាំងនេះឲ្យសោះ ព្រោះចំណុចឈឺចាប់នីមួយៗរបស់វា អាចប្រាប់ពីរោគសញ្ញានៃជំងឺនាមួយមកកាន់អ្នកបាន? – ឈឺចាប់នៅប្រសាទទាំងពីរ ឈឺទាំងប្រសាទ ឬជុំវិញក្បាល ដូចជាត្រូវគេច្របាច់ អ្នកនឹងមានអារម្មណ៍ថាឈឺពេញក្បាល នេះគឺជារោគសញ្ញាទូទៅបំផុតដែលបណ្តាលមកពីភាពតានតឹង កង្វះការសម្រាក ការថប់បារម្ភ និងការផឹកភេសជ្ជៈដែលមានជាតិអាល់កុល ។ ដំណោះស្រាយងាយស្រួលបំផុត នោះគឺត្រូវសម្រាកពីសកម្មភាពបច្ចុប្បន្នរបស់អ្នក ត្រូវផឹកតែខ្ញី ម៉ាស្សាស្រាលៗ នោះវានឹងជួយបំបាត់ការឈឺក្បាលរបស់អ្នក បន្ទាប់ពីនោះ...
ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យចំនួនអ្នកកើតជំងឺធ្លាក់ទឹកចិត្តនៅក្នុងប្រទេសរបស់យើង មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលយើងទាំងអស់គ្នាមានសិទ្ធិដូចគ្នាក្នុងការទទួលរងពីជំងឺធ្លាក់ទឹកចិត្ត សូម្បីតែមនុស្សចាស់ ដែលមនុស្សជាច្រើនប្រហែលជាគិតថាអាយុនេះមិនគួរមានភាពតានតឹង ឬរងទុក្ខដូចជាមនុស្សក្នុងវ័យធ្វើការទេ ដែលត្រូវគិតច្រើន នឹងជួបបញ្ហាក្នុងជីវិតប្រចាំថ្ងៃក្នុងការរកប្រាក់ដើម្បីកសាងមុខតំណែង និងគ្រួសារនោះទេ ។ សាស្ត្រាចារ្យបណ្ឌិត Kitikan Thanaudom សាស្ត្រាចារ្យនៅនាយកដ្ឋានចិត្តសាស្ត្រមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj Hospital Mahidol University មានប្រសាសន៍ថា ជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សចាស់ប្រហែលជាមិនខុសពីជំងឺធ្លាក់ទឹកចិត្តដែលកើតឡើងចំពោះអ្នកជំងឺដែលមានអាយុផ្សេងៗទៀតនោះទេ។ ប៉ុន្តែវាជាក្រុមមួយដែលយើងគួរយកចិត្តទុកដាក់ និងតាមដានលើភាពមិនប្រក្រតីដែលកើតឡើង ព្រោះអ្នកជំងឺមានជំងឺផ្លូវចិត្ត មិនថាសោកសៅ ឬអផ្សុក...
– មិនមានការឈឺចង្កេះ ប្រសិនបើអ្នកមានការឈឺខ្នងទាប ដែលមិនមែនដោយសារតែមុខងារតម្រងនោមចុះខ្សោយនោះ អ្នកគួរតែគិតអំពីជំងឺរោគស្ត្រី ឬជំងឺអូវែរ យកល្អគួរតែទៅមន្ទីរពេទ្យដើម្បីរកមូលហេតុពិតប្រាកដ។ – ងាយបត់ជើងតូច ទឹកនោមពណ៌លឿងស្រាល បន្ទាប់ពីគេងអស់មួយយប់ អ្វីដែលអ្នកត្រូវធ្វើគឺ បញ្ចេញកាកសំណល់ចេញពីរាងកាយរបស់អ្នក។ ប្រសិនបើស្បូន និងអូវែរបស់អ្នកមានសុខភាពល្អ អ្នកគួរតែបត់ជើងតូចបានយ៉ាងងាយ ហើយទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល មានក្លិនស្រាល និងមិនមានពពុះខ្យល់។ លើសពីនេះទៅទៀត ការហូរទឹករំអិលក៏មានតម្លាភាព និងគ្មានក្លិនផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកភ្ញាក់ពីដំណេក អ្នកនឹងពិបាកក្នុងការបត់ជើងតូច និងឈឺចាប់...