រាជធានីភ្នំពេញ ៖ ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររបស់ជំងឺកូវីដ១៩មកលើសង្គមជាតិ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ ជាពិសេសបញ្ហាសេដ្ឋកិច្ចគ្រួសារ និងបញ្ហាជីវភាព ការរកប្រាក់ចំណូលក៏មានការធ្លាក់ចុះជាលំដាប់ ដែលក្នុងនោះក៏មានបណ្តាអ្នកសិល្បៈមួយចំនួនបានបោះបង់អាជីពសិល្បៈដែលខ្លួនធ្លាប់ប្រឡូក ទៅចាប់យកអាជីពដទៃផ្សេងទៀតក្រែងអាចរកប្រាក់មកផ្គត់ផ្គង់ការចំណាយបានគ្រាន់បើវិញ។ ក្នុងនោះផងដែរ តារាចម្រៀងដែលតែងតែទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើវិថីសិល្បៈនោះគឺលោក ហេង ពិទូ ក៏បានបង្ហោះរូបភាពមួយសន្លឹកអមជាមួយនឹងការលើកឡើងមួយទាក់ទិននឹងបញ្ហាកូវីដ១៩យ៉ាងដូច្នេះថា «Covid 2ឆ្នាំ បរាជ័យ 2ឆ្នាំ . covid កំពុងតែបង្រៀនខ្ញុំអោយបង្កេីតមុខរបរថ្មីហេីយ គឺរែកទឹកលក់។» ជាមួយការលើកឡើងទាក់ទិនបញ្ហាខាងលើនេះដែរ បណ្តាហ្វេនៗ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិយល់ឃើញផ្សេងៗទៅលើការលើកឡើងរបស់តារាចម្រៀងខាងលើនេះផងដែរ៕
រាជធានីភ្នំពេញ ៖ កាលពីយប់មិញនេះ មហាជន ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានសម្តែងការសោកស្តាយជាពន់ពេកខណៈម្តាយបង្កើតរបស់អ្នកនាង យុគ ចិន្តា បានទទួលមរណៈភាពលឿនរហ័សពេករហូតធ្វ់ើឲ្យពិធីការិនីជើងចាស់រូបនេះទទួលយកមិនបាន។ បើយោងតាមការលើកឡើងរបស់អ្នកនាង ដួង ហ្សូរីដា បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយនឹងសំណេរមួយចំនួនយ៉ាងដូច្នេះថា «ចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..!ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់។» ជាមួយគ្នានេះដែរ អ្នកនាង ដួង ហ្សូរីដា ក៏បានបន្ថែមថា...
ភ្នំពេញ៖ អ្នកនាង យក់ ថិតរដ្ឋា ត្បិតតែបច្ចុប្បន្នការងារសិល្បៈហាក់មិនសូវសមប្រកប ប៉ុន្តែការងាររកស៊ី ជំនួញជួញដូរ មានការរីកចម្រើនខ្លាំង បើទោះបីជាធ្លាប់រអាក់រអួលបន្តិចបន្តួចដោយសារតែវិបត្តិជំងឺកូវីដ១៩ ។ តារាចម្រៀងស្រី ដែលធ្លាប់ល្បីល្បាញខ្លាំងកាលពីនៅជ្រកក្រោមទ្រនំផលិតកម្ម SSB ខាងលើ ត្រូវបានគេដឹងយ៉ាងច្បាស់ថា នាង រួមទាំងលោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមី កំពុងជោគជ័យលើវិស័យអចលនទ្រព្យ ។ ហើយកាលពីពេលថ្មីៗនេះ យក់ ថិតរដ្ឋា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...