ភ្នំពេញ ៖ តារាចម្រៀងដ៏ល្បីឈ្មោះមួយរូប អ្នកនាង ទូច ស្រីលក្ខណ៍ ដែលត្រូវបានមហាជននិយមគាំទ្រចូលចិត្ត កាលពីពេលកន្លងមកនេះនាងតែងតែបង្ហោះសារឈឺចាប់មួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែត្រូវស្វាមីដែលជាជនជាតិបរទេសក្បត់ចិត្តលួចទៅទាក់ទងនឹងស្រីថ្មី។ តារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះ តែងតែចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយរីករាយជាមួយសម្តីវោហារកំប្លុកកំប្លែងរបស់នាង ខណៈដែលពេលនេះជីវិតគូររបស់នាងឈានដល់ដំណាក់កាលលែងលះហើយ ក្រោយពេលដែលនាងបានបង្ហាញជាសាធារណៈថា ស្វាមីជាទីស្រឡាញ់របស់ខ្លួនលួចទៅមានទំនាក់ទំនងស្នេហាជាមួយនឹងស្រីថ្មីនោះ។ ក្រោយពេលដែលនាងបានប្រកាសបែបនេះ គេក៏សង្កេតឃើញ ទូច ស្រីលក្ខណ៍ សរសេរបទចម្រៀងទុក្ខសោកមួយចំនួន ដោយនាងបានច្រៀងដោយខ្លួនឯងផ្តាំទៅដល់ស្វាមី និងមនុស្សប្រុសដែលចូលចិត្តលួចផិតក្បត់ចិត្តប្រពន្ធ។ ស្រាប់តែពេលមុននេះបន្តិចនាងបានបង្ហោះសារមួយយ៉ាងចាក់ដោតថា “ខ្ញុំនឹងកូនត្រៀមហេីយសំរាប់ថ្ងៃស្អែកដែលពួកយេីងនឹងជួបគ្នានៅសាលាដំបូង សួរថាអស់លេាកស្រីអ្នកនាងកញ្ញាមួយចំនួនតូចដែលនិយាយថាអេាយកូនគេជួបឱពុកគេផង មានដឹងទេថា ជាឈាមរបស់គេ...
កីឡាករវ័យ ២១ឆ្នាំរូបនេះត្រូវបានក្លឹប AC Milan ខ្ចីជើងពី Manchester United ក្នុងរដូវកាលនេះ ដោយមើលឃើញទម្រង់លេងដ៏ល្អក្រុមយក្សអុីតាលីមួយនេះ មានគំនិតចង់ទិញផ្តាច់តែម្តង៕ Diogo Dalot បង្ហាញខ្លួន ១៥ប្រកួត ដោយរកបាន ១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២លើកផងដែរ៕ យោងទៅតាមសារព័ត៌មាន Milan Live បានអោយដឹងថាក្រុម AC Milan ចង់អោយកីឡាកររូបនេះនៅកីឡាដ្ឋាន San...
ភ្នំពេញ ៖ ពាក្យថាជីវិតប្ដីប្រពន្ធ គឺមានន័យបំផុតសម្រាប់បុរសស្រ្តីទាំងឡាយ ជាពិសេសសម្រាប់គូស្នេហ៍ដែលពួកគេធ្លាប់បានឆ្លងកាត់ឈ្មោះថាជាសង្សារ។ មុននឹងបានឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍ ដៃគូជាសង្សារត្រូវប្រឹងប្រែងស្វែងយល់ពីគ្នាទៅវិញទៅមក ត្រូវយល់ដឹងនូវទុក្ខលំបាក ស្មុគ្រស្មាញទាំងឡាយដែលអាចនឹងកើតមានឡើងនៅក្នុងគ្រួសារ នោះទើបជីវិតអាចនឹងស្គាល់ពន្លឺសុភមង្គលពិតប្រាកដមួយបាន។ វាគ្រាន់តែជារឿងធម្មតាទៅហើយ ដែលជីវិតជាប្ដីប្រពន្ធតែងតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នា ដោយគ្រាន់តែថារឿងរ៉ាវដែលលើកយកមកជាបញ្ហានោះ តូច ឬក៏ធំតែប៉ុណ្ណោះ។ ស្នេហាប្ដីប្រពន្ធ ត្រូវអត់ទ្រាំឲ្យបានខ្ពស់បំផុត បើសិនជាអាចគួរតែរស់នៅក្នុងភាពបើកចំហ មិនមានគំនិតលាក់បាំងគ្នា គ្មានទង្វើផិតក្បត់ នោះទើបគ្រួសារមានសុភមង្គល ប៉ុន្តែបើកាលតែប្ដីប្រពន្ធមានគំនិតលាក់លៀម ឬមានការអាក់អន់ចិត្តនឹងគ្នាសូម្បីតែរឿងតូចតាចមួយទៅហើយនោះ ជីវិតប្ដីប្រពន្ធនឹងឈានទៅដល់ការលែងលះជាក់ជាមិនខាន ហើយបើកាលណាតែបានលែងលះគ្នាទៅហើយនោះ ទុក្ខព្រួយទាំងអម្បាលម៉ាននឹងធ្លាក់ទៅដល់កូនៗប្រុសស្រី...