ទីលានប្រណាំងរថយន្តអន្តជាតិ Formula 3 ដំបូងគេនៅកម្ពុជា នៅមានវត្តមាននៅក្នុងពេលខាមុខនេះ ក្រោយពីមានការចុះកិច្ចព្រមព្រៀងមានតំលៃ២៦លានយូរ៉ូ ទៅឲ្យក្រុមហ៊ុន PHG របស់អង់គ្លេសជាអ្នកសាងសង់។ គម្រោងសាងសង់ទីលានប្រណាំងរថយន្ត Formula 3 ដ៏ប្រណីតនេះ ស្ថិតកក្រោមការគ្រប់គ្រងរបស់ អ្នកឧកញ្ញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group។ ទីលាននេះមានទីតាំងស្ថិតនៅលើដីទំហំ ១៥០ហិចតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (highway) ពីក្រុងភ្នំពេញ ទៅព្រះសីហនុដែលមានចម្ងាយប្រមាណជា៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។...
ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ ថ្នាក់ជាតិ គ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកែប្រែប្រព័ន្ធប្រកួតថ្មីខ្លីជាងមុន បន្ទាប់ពីព្រឹត្តិការណ៍ថ្នាក់ខេត្តបានផ្អាកតាំងពីខែមេសា ឆ្នាំ២០២១ និងទើបមកប្រកួតឡើងវិញ នាខែតុលា ឆ្នាំ២០២១ឡើងវិញ។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់បង្ហាញនូវប្រព័ន្ធប្រកួត ក៏ដូចជាពេលវេលាប្រកួតត្រូវបង្រួមខ្លី ដោយការប្រកួតវគ្គជម្រុះ១៦ក្រុមថ្នាក់ជាតិ និងវគ្គ៨ក្រុមចុងក្រោយ គ្រប់ការប្រកួតត្រូវជួបគ្នាតែ១ជើង ហើយក្រុមចាញ់ៗនឹងធ្លាក់ចេញពីវគ្គជម្រុះតែ ម្តង។...
ក្រុមអ្នកមានបុណ្យ FC Barcelona បានសម្រេចចិត្តបណ្តេញលោក Koeman ចេញពីដំណែង ក្រោយពីក្នុងជំនួប Barcelona ចាញ់ Rayo Vallecano ០-១ កាលពីយប់មិញ។ នៅក្នុងរដូវកាលនេះ Barcelona ហាក់បីដូចជាធ្លាក់ទម្រង់ខ្លាំង ដោយបច្ចុប្បន្នឈរនៅលេខ ៩ នៅក្នុងតារាង Laliga ប្រទេសអេស៉្បាញ។ ឆ្លងកាត់ ១០ប្រកួតកន្លងទៅ មានតែ ១៥ពិន្ទុប៉ុណ្ណោះ។ អ្វីដែលពិសេសជាងនេះទៅ...
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ត្រូវការកែតម្រូវការលេងរបស់កូនក្រុមជាច្រើនទៀត ដើម្បីត្រៀមប្រកួតជាមួយក្រុមកម្រិតស្មើជប៉ុន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការគូសបញ្ជាក់របស់ខ្សែប្រយុទ្ធអន្ដរជាតិរូបនេះ បន្ទាប់ពីក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបញ្ចប់ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅប្រទេសជប៉ុន ពិសេសក្រោយចាញ់ក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ដោយលទ្ធផល ៤-០...
បន្ទាប់ពីបានយកឈ្នះក្រុមហុងកុង ដោយលទ្ធផល ៤ទល់២ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំនឹងត្រូវបន្តប៉ះជាមួយម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង ១១ព្រឹកស្អែក (ម៉ោងនៅ កម្ពុជា) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village នៃព្រឹត្តិការណ៍ពានរង្វាន់ជើង ឯកទ្វីប អាស៊ី AFC U23 ASIAN CUP 2022។ លោក Ryu...
ក្រុម Marseille ទទួលស្វាគមន៍ក្រុមអ្នកមានលុយ PSG នៅក្នុងជំនួបដ៏ធំបំផុតប្រចាំលីគកំពូលបារាំង (Le Classique) ដោយការប្រកួតបានរឹតបន្តឹងសនិ្តសុខជាខ្លាំង។ នៅក្នុងការប្រកួតនេះ អ្នកគាំទ្រ Marseille បានចោលដបទឹក និងគប់កំបុងផ្សេងៗចូលទីលាន ដែលតម្រូវអោយកងសន្តិសុខបញ្ចេញខែលការពារកីឡាកររបស់ PSG រាល់ពេលទៅលើកបាល់ជ្រុងម្តង។ ការប្រកួតដ៏តានតឹងនេះ បានបញ្ចប់ទៅត្រឹមលទ្ធផើស្មើគ្នា ០-០។ គួរបញ្ជាក់ផងដែរថា ការចោលដបទឹក និងគប់កំបុងនេះ មិនមែនជាលើកទីមួយនោះទេ ពោលគឺរាល់ពេលដែលក្រុមទាំងពីរប៉ះគ្នា តែងតែមានភាពចម្រូងចម្រះជានិច្ច៕