ថ្មីៗនេះ ក្រុមអ្នកមានបុណ្យ Barcelona បានឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រាខ្សែបម្រើវ័យក្មេង Pedri រហូតដល់ឆ្នាំ ២០២៦ ជាបន្តទៀត ក្នុងតម្លៃទិញផ្តាច់កុងត្រារហូតដល់១ពាន់លានយូរ៉ូ (ប្រមាណជា ១,១៥០,០០០,០០០ ដុល្លារ)។ កាលពីរដូវកាលមុន កីឡាករវ័យ ១៧ឆ្នាំនេះ បានបង្ហាញខ្លួន៧២ប្រកួតជាប់គ្នាអោយ Barcelona និងក្រុមជម្រើសជាតិអេស៉្បាញ ដោយបានជួយអោយគោជល់អេស៉្បាញឡើងដល់វគ្គ៤ក្រុមចុងក្រោយព្រឹត្តិការណ៍ Euro ផងដែរ។ គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនទិញផ្តាច់កុងត្រាដ៏ថ្លៃនេះ បានធ្វើអោយ Pedri ក្លាយជាកីឡាករដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រាជាងគេក្នុងប្រវត្តិសាស្រ្តក្លឹប...
កាលពីយប់មិញ ខ្សែប្រយុទ្ធឆ្នើម Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ក្នុងជំនួបព័រទុយហ្គាល់យកឈ្នះប្រទេសលុចសំបួ ៥-០។ នៅក្នុងការប្រកួតនេះ Ronaldo ធ្វើបាន៣គ្រាប់ អមជាមួយ Bruno Fernandes និង Palhinha ម្នាក់មួយគ្រាប់ទៀតផងដែរ។ ឆ្លងកាត់ជ័យជំនះ ៥-០ នេះ ធ្វើអោយព័រទុយហ្គាល់ឈរនៅលេខ ២ ក្នុងពូល A មាន ១៦ពិន្ទុ នៃការប្រកួតជម្រុះ World...
រាជធានីភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឧបត្ថម្ភ១០ម៉ឺនដុល្លារ ដល់ក្រុម ជម្រើសជាតិកម្ពុជា ដែលយកឈ្នះលើក្រុមកីឡាករកោះហ្គាំរបស់អាមេរិក។ តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែនបានសរសេរយ៉ាងដូច្នេះថា “ ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក)...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ។ កាលជើងទី១ កម្ពុជាបានយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិកនេះ...
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាន៍ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានស្នើសុំឲ្យកម្ពុជាជួយនិពន្ធបទភ្លេង គោរពទង់ស៊ីហ្គេម សម្រាប់ការប្រើប្រាស់ក្នុងពេលស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តយកទៅប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍...
ខ្សែប្រយុទ្ធឆ្នើមរបស់ប្រសុីល Neymar បានបង្ហើបអំពីគម្រោងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ត្រឹមវ័យ៣០ឆ្នាំ ពោលគឺក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2022។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កីឡាកររបស់ PSG រូបនេះបានលើកឡើងថា”ខ្ញុំគិតថា នេះអាចជា World Cup លើកចុងក្រោយរបស់ខ្ញុំ ពីព្រោះខ្ញុំប្រហែលនឹងលែងមានកម្លាំងចិត្តក្នុងការតតាំងជាមួយបាល់ទាត់តទៅទៀតហើយ។” Neymar បង្ហាញខ្លួនអោយក្រុមជម្រើសជាតិប្រេសុីលចាប់តាំងពីឆ្នាំ ២០១០មក ក៏ប៉ុន្តែមិនធ្លាប់ឈ្នះពានរង្វាន់ World Cup នោះទេ ដោយធ្លាប់ជួយអោយប្រេសុីលឡើងដល់វគ្គ៤ក្រុមតែម្តងគត់...